ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការ អញ្ជើញចូលរួមជាគណៈអធិបតី កម្មវិធីផ្សព្វផ្សាយជាមូលដ្ឋាន និងបំពាក់កន្សែងរួមគ្នាជូនដល់យុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តកោះកុង នៃអនុវិទ្យាល័យជ្រោយប្រស់ និងអនុវិទ្យាល័យកោះស្រឡៅ ចំនួន ២០នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី សាវ៉េត អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅអនុវិទ្យាល័យ ជ្រោយប្រស់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួម ក្រុមការងារសាខាកាកបាទក្រហមខេត្ត តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត សមាជិកគណៈកម្មាធិការអនុសាខាស្រុក អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នាយកអនុវិទ្យាល័យជ្រោយប្រស់ នាយកអនុវិទ្យាល័យកោះស្រឡៅ និងលោក លោកគ្រូ នៃអនុវិទ្យាល័យទាំងពីរ។