/ / / / /

សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងបង្កើនការចាក់ដូសទី៣ និងដូសទី៤ (ដូសជំរុញ) នៅទូទាំងខេត្តកោះកុង

មន្ទីរសុខាភិបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល និងបងប្អូនប្រជាជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីបង្កើនឱ្យមានភាពស៊ាំរបស់បុគ្គល ក៏ដូចជាបង្កើនភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មី ឱ្យបានខ្ពស់ មន្ទីរសុខាភិបាលខេត្តកោះកុង សូមជម្រាបដោយទទូចដល់មាតាបិតា អាណាព្យាបាល និងបងប្អូនប្រជាជនទាំងអស់ សូមអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១,ដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣,ដូសទី៤ ឬដូសជំរុញ ដែលមិនទាន់បានទទួលគ្រប់ចំនួនស្របតាមពេលវាកំណត់ នៅតាមទីតាំង និងមណ្ឌលសុខភាព ដែលនៅជិតបងប្អូនបំផុត ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានដែលនៅជិតលោកអ្នកបំផុត។

✍️ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram
https://t.me/PHDKK

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ដួង ភឿន នាយករងឧទ្យានជាតិជួរភ្នំក្រវាញ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថ្មបាំង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • ហេង គីមឆន/
    26/08/2026

    ប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ​២០២៦របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃតាមរយៈប្រព័ន្ធកម្មវិធី Zoom

  • មន្ទីរកិច្ចការនារី/
    26/08/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកែទម្រង់រដ្ឋបាល” នៅខេត្តតាកែវ