ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្រ្តមណ្ឌលកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំស្រែអំបិល និងចែកអំណោយជូនប្រជាពលរដ្ឋមាជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឱកាសនេះ ឯកឧត្តមបានឧបត្ថម្ភម៉ាសុីនវាស់កម្ដៅ បាញ់អាល់កុល ចំនួន ០១គ្រឿង និងម៉ាស់ចំនួន ២០ប្រអប់ ជូនរដ្ឋបាលឃុំស្រែអំបិលបន្ថែមទៀត។
ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ March 18, 2022