កាលពីថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តកោះកុងបានប្រគល់ឡានគិលានសង្រ្គោះមួយគ្រឿងមកមន្ទីរពេទ្យបង្អែកស្រែអំបិល ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ
ខ្ញុំបាទ វេជ្ជបណ្ឌិត ហូ សុខហួន តំណាងអោយមន្ទីរពេទ្យ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីសុខាភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ហើយក៏សូមជូនពរអោយ ឯកឧត្តម និងថ្នាក់ដឹកនាំទាំងអស់ជួបតែសេចក្តីសុខគ្រប់ប្រការ សូមអរគុណ ។