រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអនុស្សវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង ស្ថិតនៅ ភូមិជើងភ្នំ ឃុំត្រពាំងព្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូបអនុស្សវរីយ៍នយោបាយឈ្នះ ឈ្នះ អន្លង់វែង ស្ថិតនៅ ភូមិជើងភ្នំ ឃុំត្រពាំងព្រាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ត្រូវបានកសាងឡើងដើម្បី រំលឹកដល់គុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញ ដល់ ប្រជាពលរដ្ឋកម្ពុជា ជួបជំុគ្រួសារឡើងវិញ។

តាមប្រវត្តិកាល ទឹកដីអន្លង់វែង ធ្លាប់មានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំ និងជាតំបន់តស៊ូចុងក្រោយរបស់កងទ័ពខ្មែរក្រហម។ ផ្ទុយទៅវិញ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តដោយសារសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកច្រកម្ពុជា ដែលជាស្ថាបនិកមគ្គុទេសក៍ឯក បានដាក់ចេញគោលនយោបាយឈ្នះឈ្នះ និងការអនុវត្តដោយស្មោះស្ម័គ្ររបស់ប្រតិបត្តិករទាំងឡាយក្នុងការធ្វើសមាហរណកម្ម ប្រទេសកម្ពុជា។

ទីតាំងប្រវិត្តសាស្រ្តយោធានេះ ជាកន្លែងផ្តល់ចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋគ្រប់រូប ស្វែងយល់ពីខ្លឹមសារយុទ្ធសាស្រ្តរបស់នយោបាយឈ្នះឈ្នះ "ថាតើគោលនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្រ្គាមផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយរបៀបណា ? "

មានសន្តិភាព ទើបមានសេចក្តីសង្ឃឹម ពួកយើងទាំអស់គ្នា ប្តេជ្ញាចិត្ត ថែរក្សាសន្តិភាពឱ្យបានគង់វង្សជានិច្ចនិរន្តិ៍។

ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ
ថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

អត្ថបទទាក់ទង