លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងក្រុមការងារការិយាល័យសុខភាពសិក្សា ព្រមទាំងមន្ត្រីតំណាងមន្ទីរបរិស្ថានខេត្ត បានអមដំណើរឯកឧត្តម គិត ចាន់គ្រឹះស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រី និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកនៅលើដី និងសមុទ្រកម្ពុជា និងមន្ត្រីជំនាញបានចុះពិនិត្យ ដើម្បីសិក្សាពីទីតាំងគ្រឹះស្ថានសិក្សាមួយចំនួនសម្រាប់ដាក់ប្រព័ន្ធចម្រោះទឹក និងធុងសំរាម។
-ក្រុងខេមរភូមិន្ទ៖ វិទ្យាល័យកោះកុង អនុវិទ្យាល័យដងទង់ អនុវិទ្យាល័យជា ស៊ីមស្មាច់មានជ័យ សាលាបឋមសិក្សាសម្តេច ជា ស៊ីម សាលាបឋមសិក្សារស្មីសាមគ្គី សាលាបឋមសិក្សាទីរួមខេត្ត និងសាលាបឋមសិក្សាស្មាច់មានជ័យ។
-ស្រុកមណ្ឌលសីមា៖ វិទ្យាល័យហ៊ុន សែនចាំយាម សាលាបឋមហ៊ុន សែនចាំយាម វិទ្យាល័យប៉ាក់ខ្លង និងសាលាបឋមសិក្សាប៉ាក់ខ្លង។
-ស្រុកស្រែអំបិល៖ វិទ្យាល័យស្រែអំបិល និងសូមបញ្ជាក់ផងដែរថាគ្រឹះស្ថានសិក្សាដែលបានចុះពិនិត្យនិងសិក្សាខាងលើទទួលបានប្រព័ន្ធចម្រោះទឹកលុះត្រាតែគ្រឹះស្ថានសិក្សានោះមានទឹកម៉ាស៊ីន ភ្លើង ប្រើប្រាស់គ្រប់គ្រាន់ និងមិនលិចទឹកនៅរដូវវស្សា។
ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ March 4, 2022