គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង រៀបចំវគ្គបំប៉ន ពង្រឹងសមត្ថភាពស្ដ្រីថ្នាក់ដឹកនាំក្រុង/ស្រុក ឃុំ/សង្កាត់ នៃខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ តាន់ ផល្លី សមាជិកអចិន្ដ្រៃយ៍ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ឈី វ៉ា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង តាមរយៈប្រព័ន្ធវីដេអូ Zoom។
គោលបំណង វគ្គបំប៉ននេះ គឺសិក្ខាកាមទាំងអស់ នឹងបានយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលចំពោះស្ដ្រី និងតួនាទីក្នុងសមាគមនារី និងគណៈចលនាស្ដ្រី ដើម្បីបន្តអប់រំផ្សព្វផ្សាយទៅសមាជិក និងប្រជាពលរដ្ឋ ឱ្យចូលរួមកាន់តែផុសផុលក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងរៀងរាល់ការបោះឆ្នោតខាងមុខទៀត។
សិក្ខាកាមចូលរួម ប្រមាណ ១៤១រូប អញ្ជើញមកពី
-សមាជិកា សមាគមនារីខេត្តកោះកុង
-សមាជិកាក្រុមប្រឹក្សាក្រុង/ស្រុក ទាំង៧ ជាស្រ្តី
-អភិបាលរង នៃគណៈអភិបាលក្រុង/ស្រុកទាំង៧ ជាស្រ្តី
-ក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០២២ និងបេក្ខជនពេញសិទ្ធិជានារី។
ថ្ងៃសៅរ៍ ១០ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ February 26, 2022