បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងជាគណ:អធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ បងប្អូនប្រជាពលរដ្ឋ ចំនួន ៤២០គ្រួសារ អំណោយបានមកពីសប្បុរសជន នៃប្រទេស កូវ៉ែត ជាអំណោយររបស់សមាគមពិភពលោក នៃក្តីមេត្តានៃរដ្ឋកូវ៉ែត(Rahma International Society )តាមរយៈសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ១១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ February 27, 2022