/ / /

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

នាព្រឹកថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

= បានត្រួតពិនិត្យយានយន្តសរុបចំនួន​ ៣៣គ្រឿង យានយន្តត្រឹមត្រូវចំនួន ២៤គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ០៤គ្រឿងមាន៖

  • បានណែនាំដល់ម្ចាស់រថយន្តទៅលើឆៀកផុតសុពលភាពចំនួន ០២នាក់ (០២គ្រឿង)
  • បានណែនាំម្ចាស់ប័ណ្ណបើកបរផុតសុពលភាពចំនួន ០១រូប (០១ប័ណ្ណ)
  • បានណែនាំអ្នកបើកបររថយន្តប្រើប័ណ្ណបើកបរខុសប្រភេទយានចំនួន ០១រូប (០១ប័ណ្ណ)

សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា..! និងបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៣ការពារ ៣កុំ ! សូមអរគុណ ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទីនគរបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ ក្រុមការងារជំនាញនាយកដ្ឋានអក្សរសម្ងាត់

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/03/2026

    កិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    20/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

  • ហេង គីមឆន/
    20/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុកបទុមសាគរ អាជ្ញាធរឃុំអណ្ដូងទឹក ជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភរត្រូលៀម សាយភូថង ចូលប្រព័ន្ធលូមេ សាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    លោក ហុង ប្រុស អភិបាលរងស្រុក  តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលទំនាស់ដីធ្លី ០១កន្លែងស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង