លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងមហាកុដិ និងសមិទ្ធផលផ្សេងៗ ក្នុងវត្តជោតញ្ញាណ ក្រោមអធិបតីភាពសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២