/ / /

លោកពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកអន សុធារិទ្ធ អភិបាលស្រុក លោកមេឃុំ លោកមេបញ្ជាការសឹករង និងក្រុមការងារបានចុះត្រួតពិនិត្យការដ្ឋាន សាង សង់ផ្លូវក្រាលគ្រួសក្រហមតភ្ជាប់រវាងឃុំថ្មដូនពៅ និងឃុំជីផាត

ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដែលមានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកថ្មបាំង ថ្នាក់ខេត្ត រដ្ឋបាលស្រុកថ្មបាំងបានពិភាក្សានិងសម្លឹងឃើញពីតម្រូវការនៃការប្រើប្រាស់ចាំបាច់ផ្នែកសេដ្ឋកិច្ចនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកថ្មបាំង ជាពិសេសនៅតំបន់អារ៉ែង ដែលមានឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ និង ឃុំជីផាត រដ្ឋបាលស្រុកថ្មបាំងបានសម្រេចធ្វើគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម ពី ឃុំថ្មដូនពៅឆ្ពោះទៅឃុំជីផាតដែលប្រើប្រាស់ថវិកាមូលនិធិឃុំចំនួន ២ និងមូលនិធិស្រុកចំនួន ២ គម្រោង ក្នុងគោលដៅដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលមួយនេះ។

ជាក់ស្ដែងថ្ងៃនេះដោយមានការយកចិត្តទុកដាក់ពីលោកពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកអន សុធារិទ្ធ អភិបាលស្រុក លោកមេឃុំ លោកមេបញ្ជាការសឹករង និងក្រុមការងារបានចុះត្រួតពិនិត្យនៅការងារដែលក្រុមហ៊ុនកំពុងអនុវត្តសាងសង់ផ្លូវក្រាលគ្រួសក្រហមជិតសម្រេចបាន១០០% ។

ថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង