លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យតាមដាន នៅវិទ្យាល័យជីផាត ក្នុងស្រុកថ្មបាំង ដោយណែនាំ និងផ្តល់ជាអនុសាសន៍ល្អៗ ដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រឱ្យបានល្អប្រសើរដើម្បីប្រឡងបញ្ចប់យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាកិច្ចបន្តលោកប្រធានដឹកនាំកិច្ចប្រជុំជាមួយអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងលោកមេឃុំជីផាត ដើម្បីសហការរៀបគម្រោងធ្វើរោងសម្រាប់ទុកដាក់កង់ម៉ូតូសិស្ស ដាំដើមឈើ(ចំការខ្នាតតូច) ទុកសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និងការកែលម្អបរិស្ថានសាលារៀន។
ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ January 26, 2022