រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញចូលរួម​សិក្ខាសាលា​ថ្នាក់តំបន់ ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថាន ជូន​រដ្ឋបាលថ្នាក់ក្រោមជាតិ នាខេត្តកំពង់ស្ពឺ

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយមានការចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក និងលោក ផែង គីម អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមសិក្ខាសាលា ស្ដីពីការផ្ដល់បច្ចេកទេសការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ង៉ាន់ ចម្រើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលរៀបចំដោយក្រសួងបរិស្ថានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា  ឆ្នាំ២០២២  នាខេត្តកំពង់ស្ពឺ។​

អត្ថបទទាក់ទង