រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា របៀបវារ:រួមាន÷
១. ពិនិត្យសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូនគណ:អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង
២. ពិនិត្យសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលមន្រ្តីរាជការ អោយបំពេញតួនាទីជាបុគ្គលិកផ្នែកជួរមុខ និងផ្នែកជួរក្រោយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៣. សំណើសុំថវិកា ២០,០០០$ (ពីរម៉ឺនដុល្លារសហរដ្ឋអាមេរិច) សម្រាប់ធ្វើការចំណាយក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការផ្សព្វផ្សាយអំពីបរិស្ថាននៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា
៤. ការងារអនាម័យ សណ្ដាប់ធ្នាប់សាធារណ:
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
វេលាម៉ោង១៤:០០នាទីរសៀល

អត្ថបទទាក់ទង