លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា អមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារ ជាតិ ចុះពិនិត្យសកម្មភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនីរោងចក្រ នៅទូទាំងស្រុកមណ្ឌលសីមា នៅបរិវេណវត្តចាំយាម ។
ក្នុងឪកាសនេះ ឯកឧត្តម បាននាំយកបច្ច័យ និងទេយ្យទានប្រគេនជូន ព្រះគ្រូចៅអធិការវត្តនិគ្រោធារាម (ហៅវត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
វេលាម៉ោង ៩:៣០នាទីព្រឹក