ស្រុកកោះកុង.ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ នាទីរសៀល ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពដោយ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំប្រដាប់អាវុធ នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រី មេឃុំ និងជំទប់ទី១ឃុំ សរុបចំនួន ៣២នាក់ ស្រី ០៦នាក់។