លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកគិរីសាគរ បានទទួលអំណោយជា ជែលលាងដៃ និងម៉ាស់ ពីលោកជំទាវ មិថុនា ភូថង ប្រធានសាខាកាកបាទក្រហមខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកបន្ដចែកជូន រដ្ឋបាលឃុំកោះស្តេច ឃុំភ្ញីមាស ឃុំព្រែកខ្សាច់ ដោយក្នុងមួយឃុំៗ ទទួលបានជែលលាងដៃចំនួន ០៨ កេស និងម៉ាស់ចំនួន ៣០០ ម៉ាស់ សម្រាប់បម្រេីការងារក្នុងមូលដ្ឋាន នឹងបន្ដផ្សព្វផ្សាយអោយពលរដ្ឋទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ។
===================
ថ្ងៃសុក្រ ៥ រោច ខែមិគសិរ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
December 24, 2021