នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា មានរៀបចំកិច្ចប្រជុំសមាគមក្រុមប្រឹក្សា និងគណ:កម្មាធិការប្រតិបត្តិសមាគម បូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅឆ្នាំ២០២២ លើកទី២ អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ខេត្តកោះកុង ក្រោមអធិបតីភាព:
- ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង
- ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន
- លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
វេលាម៉ោង ៨:០០នាទីព្រឹក