រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ នៅសាលាឃុំត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារឃុំ ដឹកនាំដោយ លោកស្រី កង ឡាយ ប្រធាន គ.ក.ន.ក ឃុំ នៅសាលាឃុំត្រពាំងរូង។ សមាសភាពចូលរួមមានចំនួន ១២នាក់ ស្រី ១នាក់ ។

*របៀបវារៈមាន:

១.បើកកិច្ចប្រជុំ

២.ពិនិត្យកូរ៉ូម នៃកិច្ចប្រជុំ

៣.ពិនិត្យ និងអនុម័តរបៀបវារៈ

៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃការប្រជុំខែមុន

៥.រាយការណ៍ និងពិនិត្យអំពីផ្នែកសេវាសុខភាព

៦.រាយការណ៍ និងពិនិត្យពិភាក្សាអំពីផ្នែកអប់រំ

៧.រាយការណ៍ និងពិនិត្យអំពីការចុះបញ្ជី អត្រានុកូលដ្ឋាននៅក្នុងឃុំនិងការងារចូលរួមផ្សេងៗ

៨.បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយ

៩.បិទអង្គប្រជុំ។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង