ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនជាយោធា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធាខេត្តកោះកុង។ ឯកឧត្តម សូមអោយលោកគ្រូ អ្នកគ្រូពេទ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលជម្ងឺអោយឆាប់បានជាសះស្បើយ ស្របតាមជំនាញ និងបច្ចេកទេស ជាមួយនេះដែរ សូមបងប្អូន ស្តាប់តាមការណែនាំ របស់គ្រូពេទ្យ ដើម្បីអោយការពិនិត្យ ព្យាបាលទទួលបានលទ្ធផលល្អ ឆាប់បានជាសះស្បើយពីជម្ងឺ និងមានសុខភាពល្អ ដើម្បីទៅបំពេញការងារបម្រើជាតិ នៅអង្គភាពវិញ។