លោក សុខ ចេង មេឃុំកោះស្ដេច បានបរិច្ចាគមេក្ដាមសេះពងចំនួន ១២ក្បាល ដល់សហគមន៍នេសាទសម្រស់កោះស្ដេច ក្នុងគម្រោងធនាគារក្ដាមសេះ ដើម្បីក្នុងគោលបំណងជួយដល់និរន្តរភាពធនធានជលផល និងការនេសាទប្រកបដោយចីរភាពនាពេលអនាគតសម្រាប់ជំនាន់ក្រោយ ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១
ប្រភព ជីប ជីវិន