/ / /

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាមួយប្រតិភូខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) ស្ថិតក្រោមប្រធានបទ “បង្កើតទសវត្សន៍ថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច”

ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ នាទី លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមជាមួយប្រតិភូខេត្តកោះកុង ដែលដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) ស្ថិតក្រោមប្រធានបទ “បង្កើតទសវត្សន៍ថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច” ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ ឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ (EAS Congress 2021) មានគោលបំណង និងមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
• សុន្ទរកថាគន្លឹះរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (តំណាង)
• បទបង្ហាញទី១៖ ការលើកកម្ពស់អភិបាលកិច្ចឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពក្នុងដំណើររហូតដល់ឆ្នាំ២០៣០
• បទបង្ហាញទី២៖ ការវិនិយោគលើហិរញ្ញវត្ថុសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវ
• បទបង្ហាញទី៣៖ ការផ្តល់អំណាចដល់អ្នកវិទ្យាសាស្ត្រវ័យក្មេង និងលើកកម្ពស់ការច្នៃប្រឌិតក្រោមទសវត្សរ៍នៃវិទ្យាសាស្ត្រមហាសមុទ្ររបស់អង្គការសហប្រជាជាតិ
• ការបង្ហាញអំពីវប្បធម៌ប្រទេសកម្ពុជា
• សន្និដ្ឋាន និងអនុសាសន៍
• ការប្រកាសប្តូរវេនសម្រាប់ការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៤

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

  • ហេង គីមឆន/
    23/05/2026

    កម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    23/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ និងបានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ