លោកជំទាវ ឈី វ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាលាខេត្តកោះកុង ដឹកនំាសមាជិក សមាជិកា អញ្ជើញសំដែងការគួរសម លោកជំទាវ យុ ភីន ជាព្រឹទ្ធាចារ្យខេត្តកោះកុង ក្នុងឱកាសអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បានលើកឡើងថា មាន ២ធ្នូ ទើបមានថ្ងៃ ៧មករា យើងអាចរួមរស់ប្រកបដោយភាពសុខដុមរមនារហូតដល់សព្វថ្ងៃនេះ ក៏ដោយសារការលះបង់តស៊ូរបស់យុទ្ធជន យុទ្ធនារីរបស់យើង ដើម្បីទាមទារនូវសន្តិភាព សម្រាប់ជាតិទាំងមូល។ ជាមួយគ្នានេះផងដែរ សូមក្មួយៗបន្តនូវស្មារតីសាមគ្គីភាព រួមគ្នាថែរក្សា ការពារ និងកសាងអោយខេត្តរបស់យើង ប្រទេសយើងកាន់តែរីកចម្រើនតទៅទៀត៕
ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ December 1, 2021