លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃលទ្ឋកម្ម ១-សម្លៀកបំពាក់ក្រុមប្រឹក្សាខេត្ត និងគ្រឿងឧបភោគបរិភោគសម្រាប់ឆ្នាំ២០២១ និង២-ជួសជុលបណ្តាញអគ្គិសនីចំនួន ១០០បង្គោល ក្នុងក្រុងខេមរៈភូមិន្ទ និង៣១បង្គោល ក្នុងស្រុកមណ្ឌលសីមា សម្រាប់ឆ្នាំ២០២១។