ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៤ របស់ខ្លួន ក្រោមអធិបតីភាព លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ។ សមាសភាពចូលរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ ក្រុមចុះឈ្មោះបោះឆ្នោតឃុំ សរុបចំនួន ១៥ នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ។ កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារ:សំខាន់ៗ ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តកូរ៉ុមក្រមប្រឹក្សាឃុំចូលរួម
២-ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំខែតុលា
៣-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា របស់រដ្ឋបាលឃុំ
៤-ពិនិត្យ និងពិភាក្សាលើការងារត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២១
៥-បញ្ហាផ្សេងៗ
ប្រភព: រដ្ឋបាលឃុំកោះកាពិ