/ / /

កិច្ចប្រជុំពីគ្រោះយោបល់ ពិភាក្សា និងសម្របសម្រួលដាក់សំណើសូមចូលរួមអនុវត្ត គម្រោងសាកល្បងលើការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ក្រោមការគាំទ្រហិរញ្ញប្បទាន របស់ធនាគារពិភពលោក

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពីគ្រោះយោបល់ ពិភាក្សា និងសម្របសម្រួលដាក់សំណើសូមចូលរួមអនុវត្ត គម្រោងសាកល្បងលើការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ក្រោមការគាំទ្រហិរញ្ញប្បទាន របស់ធនាគារពិភពលោក។ ដោយពិនិត្យលើលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌមួយចំនួន មុនដាក់សំណើចូលរួមអនុវត្តគម្រោងសាកល្បង ដោយមានការចូលរួមពី លោកអភិបាលរងក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីររៀបចំដែនដីនគរូបន័យកម្មសំណង់ និងសូរិយោដីខេត្ត។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    02/09/2026

    ក្រុមការងារវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហាន ឧត្ដម ប្រធានក្រុមកាងារ និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អញ្ជើញមកវាយតម្លៃគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

  • ហេង គីមឆន/
    02/09/2026

    ប្រតិភូក្រុម​ប្រឹក្សា​ជាតិ​ដេីម្បី​ស្ត្រី​ (ក.ជ.ក.ស) ដឹកនាំដោយលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកា ក.ជ.ក.ស និងចុះស្វែងយល់​ និងជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន

  • មន្ទីរបរិស្ថាន/
    02/09/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    02/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទកម្ពុជាក្រុងខេមរភូមមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារ សង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យខូចខាតទាំងស្រុង ១គ្រួសារ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    02/09/2026

    លោកស្រី នួន គន្ធា និងលោក រ៉ា ចាន់ណា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុង បានអញ្ជើញចុះធ្វើការណែនាំស្តីពីការធ្វើតេស្តសិស្សមត្តេយ្យនៅសាលាមន្នីរ័ត្ន និងសាលាដងទង់

  • រដ្ឋបាលស្រុកថ្មបាំង/
    02/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តកំពង់ស្ពឺ ជាមួយខេត្តកោះកុង