រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ៅ សុភាព ជំទប់ទី១ ឃុំតាតៃក្រោម បានប្រជុំជាមួយក្រុមការងារក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នៅសាលា ឃុំតាតៃក្រោម។

ស្រុកកោះកុង : ថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨.០០នាទីព្រឹក ក្រុមប្រឹក្សាឃុំតាតៃក្រោម ដឹកនាំដោយលោក ម៉ៅ សុភាព និងជាជំទប់ទី១ឃុំ បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីស្រុកកោះកុង ដែលមានសមាភាពចូលរួមចំនួន ១៥នាក់ ស្រី ០៥នាក់ ក្នុង គោលបំណងចុះតាមដានត្រួតពិនិត្យ និងជម្រុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងបានសំភាសន៍ផ្ទាល់ជាមួយជនពិការភាពចំនួន ០២នាក់ ស្រី ០១នាក់ នៅសាលាឃុំតាតៃក្រោម។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង