ស្រុកកោះកុង: ថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកា របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង ក្រោមការដឹកនាំរបស់ លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ។ សមាសភាពចូលរួមមាន: ក្រុមប្រឹក្សាឃុំចំនួន ០៥រូប ជំនួយការរដ្ឋបាលឃុំ លោកមេភូមិ នាយកសាលា បឋមទាំងពីរ មេប៉ុស្តិ៍នគបាលរដ្ឋបាល សរុបចំនួន ១០នាក់ ស្រី ០១នាក់ នៅសាលាឃុំត្រពាំងរូង។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១- ពិនិតកូរ៉ុម
២- ពិនិត្យ និងអនុម័តរបៀបវារ:
៣- ពិនិត្យ និងអនុម័តកំណត់ហេតុការប្រជុំខែមុន
៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែ ៥- បញ្ហាផ្សេងៗ
៦- ផែនការអនុវត្តបន្ត
៧- បិទអង្គរប្រជុំ
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង