កោះកុង,ថ្ងៃពុធ ៦ កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំលើកទី៥ របស់អនុគណ:កម្មាធិការជំនួយសង្គម និងពិធីចែកកុំព្យូទ័រ និងតាបប្លែត (Tablet) ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរសង្គមកិច្ច រាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង (បន្ទប់ ២.១៧)។