ឯកឧត្តម មេបញ្ជាការ និងនាយទាហានថ្នាក់ដឹកនាំ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយយោធិនគ្រប់ល័ក្ខខ័ណ្ឌ ចូលនិវត្តន៍ឆ្នាំ២០២១ ចំនួន ០៩នាក់ ក្នុងកម្មវិធីបានការអញ្ជើញជាកិតិ្តយស របស់លោក សំ ឃិតវៀន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកនាយរដ្ឋបាលខេត្ត កោះកុងផងដែរ។ ក្នុងការសំណេះសំណាល ឯកឧត្តមមេបញ្ជាការ បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក មនោសញ្ចេតនា និងនាំយកអំណោយអនុស្សាវរីយ៍មានថវិកាម្នាក់ ១០០,០០០រៀល អាវយឺតម្នាក់ ០១ និងអំណោយលោកជំទាវអភិបាលខេត្តថវិកាម្នាក់ ១០០,០០០រៀល និងកាតាបស្ពាយម្នាក់ ០១។
ប្រភព : ការិយាល័យទី៥ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង