រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជិ តេង និងភរិយា អាជីវករភូមិកោះស្ដេច ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយចាក់ដីបំពេញជួសជុលផ្លូវដែលខូចខាតចំនួនពីរទីតាំង មានប្រវែងប្រហែលជា៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

រដ្ឋបាលឃុំកោះស្ដេច សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជិ តេង និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយចាក់ដីបំពេញជួសជុលផ្លូវដែលខូចខាតចំនួនពីរទីតាំង មានប្រវែងប្រហែល៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ រដ្ឋបាលឃុំកោះស្ដេច សូមជូនគោរពជូនពរលោក និងភរិយា ព្រមទាំងក្រុមគ្រួសារឱ្យជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

===================
ថ្ងៃព្រហស្បត្តិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
November 4, 2021

អត្ថបទទាក់ទង