ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិចាំយាម និងមានការចូលរួមពី សមាជិកយុវជនគណ:ចលនាឥស្លាមខេត្តកោះកុង ចុះផ្សព្វផ្សាយអំពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងផ្សព្វផ្សាយអំពី ការចាក់វ៉ាក់ជូនកុមារអាយុ៥ឆ្នាំ ជូនដល់ប្រជាពលរដ្ឋរស់នៅចំណុចវង់កាថាក់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។