រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី នៅស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី នៅស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យលើសំណើសុំចុះបញ្ជីដី របស់ប្រជាពលរដ្ឋឈ្មោះ ស្រ៊ាង សុភា ដែលមានទីតាំងស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាក្នុងអង្គប្រជុំរួច លោក សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានដឹកនាំក្រុមការងាររួមមាន៖ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលរងស្រុកបូទុមសាគរ តំណាងប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានការិយាល័យ ដ.ន.ស.ភស្រុកបូទុមសាគរ មេឃុំ មេភូមិពាក់ព័ន្ធ និងម្ចាស់សំណើ ដើម្បីចុះពិនិត្យទីតាំងដីជាក់ស្តែង។
ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែង លោក សុខ សុទ្ធី បានបញ្ជាក់ថា កិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីនេះ មិនបញ្ជាក់ថា ទីតាំងដីនេះត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីឡើយ។ ទីតាំងដីដែលអាចអនុញ្ញាតឱ្យចុះបញ្ជីបាន លុះត្រាតែទីតាំងដីនោះមានលក្ខណៈស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

អត្ថបទទាក់ទង