ស្រុកកោះកុង៖ នៅរសៀលថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋបាលស្រុកកោះកុងបានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) នៅថ្នាក់ស្រុក ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង និងមានការចូលរួមជាអធិបតីពីលោក អៀត វណ្ណា ប្រធានមន្ទីរផែនការ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកនូវការគាំទ្រពីមន្ទីរ ស្ថាប័ន និងអង្គភាពជុំវិញខេត្ត ក្នុងការគាំទ្រនៅគម្រោងនានារបស់រដ្ឋបាលឃុំទាំង៤ ក៏ដូចជារដ្ឋបាលស្រុកកោះកុង ដើម្បីបំពេញនូវចក្ខុវិស័យគម្រោងអភិវឌ្ឍន៍សម្រាប់ថ្នាក់ក្រោមជាតិ។
សមាសភាពចូលរួមមានតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង ៤ឃុំ។