ថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង លោក ណឹម ភិរម្យ អភិបាលស្ដីទី លោកអភិបាលរងស្រុក លេខាធិការកត់ត្រា សរុប ១៦នាក់ ស្រី ០២នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង