រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំនុចកោះខ្ចាង

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតស្ទឹងព្រាត់ បានសហការណ៍ជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័នមិត្តសត្វព្រៃ ធ្វើការល្បាតវែងចំនួន ៣យប់៤ថ្ងៃ ចាប់ពីថ្ងៃ២៨ដល់៣១ ។ លុះល្បាតដល់ចំនុចកោះខ្ចាង ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក៏បានជួបប្រទះអន្ទាក់ខ្សែកាបចំនួន២០០ខ្សែ និងបានដោះអន្ទាក់សត្វស្លាប(មង) ប្រវែង២៥ម៉ែត្រ ដែលមានលេខនិយាមកា(០៣១១៣៩៨ -១២៦១៥០៧) ជារបស់អញ្ញត្តជន ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់បណ្តោះអាសន្ន ។

អត្ថបទទាក់ទង