រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខកុមារា កុមារី ដែលមាន អាយុ៥ឆ្នាំមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ស្ថិតនៅមណ្ឌលសុខភាពភ្ញីមាស

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ ចុះសួរសុខទុក្ខកុមារា កុមារី ដែលមាន អាយុ៥ឆ្នាំមកទទួលកាចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ស្ថិតនៅមណ្ឌលសុខភាពភ្ញីមាស និងបានណែនាំដល់អាណាព្យាបាលកុមារា កុមារីត្រូវរក្សាអនាម័យឲ្យបានល្អ អនុវត្តន៍នៅវិធានការ (បីការពារ នឹង បីកុំ )របស់រាជរដ្ធាភិបាល នឹងក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំនឹងបាននាំយកអំណោយមួយចំនួនរួមមាន÷ ទឹកសុទ្ធវីតាល់ចំនួន២កេះ ទឹកផ្លែឈើ១កេះ ទឹកក្រូច១កេះ នឹង ទឹកត្រចៀកកាំ១កេះ ផ្ដល់ជូនក្រុមកាងារនឹងក្រុមគ្រូពេទ្យ ទុកសម្រាប់ពិសារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ជូនកុមារា កុមារី ចាប់ពីអាយុ៥ឆ្នាំឡើងនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។

ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រភព ជីប ជីវិន

អត្ថបទទាក់ទង