(កម្មវិធីផ្សាយផ្ទាល់ នូវកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុសាគរកោះកុង FM94.5MHz ក្រោមប្រធានបទ(ការរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩)
សាខា កក្រក ខេត្តកោះកុង៖
ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)
នៅថ្ងៃសៅរ៍ ៩រោច ខែអស្សុ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១១.០០ ដល់ម៉ោង១២.០០ នាទីថ្ងៃត្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយ វិទ្យុសាគរកោះកុង FM94.5MHz បានរៀបចំផ្សាយផ្ទាល់ នូវកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុខេត្តកោះកុង ក្រោមប្រធានបទ(ការរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩)។ដែលមានការអញ្ជើញចូលរួមសម្របសម្រួលពីវាគ្មិន៖
១.លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
២.លោក សាម វណ្ណថា មន្ត្រីឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកោះកុង
ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាចង់អោយប្រជាពលរដ្ឋ ពិសេសបងប្អូនដែលធ្វើការចំណាកស្រុក បានយល់ដឹងអំពីការចូលរួម និងទទួលខុសត្រូវ ក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីត-១៩ បញ្ហាសុខភាពផ្លូវចិត្តក្នុងដំណាក់កាលកូវីដ១៩ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) ។
កម្មវិធីនេះ ក៏មានការសាកសួរសំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋស្តីពីជំងឺកូវីដ១៩ បញ្ហាសុខភាពផ្លូវចិត្ត កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងជូនប្រជាពលររដ្ឋនៅតាមមូលដ្ឋាន និងចម្ងង់ផ្សេងៗពាក់ព័ន្ធនឹងជំងឺកូវីដ១៩។