ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន២០០,០០០រៀល មានអង្ករ០៤បាវ ស្មើ២០០គីឡូក្រាម ទឹកស៊ីអ៉ីវ០៣យួរ មីម៉ាម៉ា១៥កេស ត្រីខ០២យួរ មីសួរ០១កញ្ចប់ ស្ករស៤០កញ្ចប់ តែ៣០កញ្ចប់ ទឹកដោះគោ១៥កំប៉ុង ទឹកសណ្តែក០៥ដប ទឹកត្រី០៥ដប ទឹកភេសជ្ជះ០៥យួរ ប៊ីចេង០៥កញ្ចប់ អំបិល០៣កញ្ចប់ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ វង្ស វុទ្ធី ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខាស្រុក ។