ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២៩ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការគ្រងព្រះរាជបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សូមព្រះបរមរាជានុញ្ញាត បងញំថ្វាយនូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ពោធិសម្ភារសម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់រូប និងទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ ។
ដោយមានអ្នកចូលរួមពីមន្ទីធម្មការ និងសាសនាខេត្ត ឣភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ ភូមិ គណ:កម្មការវត្ត និងយាយជីតាជី ។
ប្រារព្ធពិធីនៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង)
វេលាម៉ោង៩:០០នាទីព្រឹក