លោក ឡុញ សុផលមេឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៤ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស សមាសភាពចូលរួម មានលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍រដ្ឋបាលភ្ញីមាស មេភូមិទាំង៣ អនុ និងសមាជិកភូមិ នាយកសាលាបឋមសិក្សាពាមកាយ(ភ្ញីមាស) នាយយករងសាលាបឋមសិក្សាតានី ប្រធានមណ្ឌលសុខភាពភ្ញីមាស និងស្មៀនឃុំ។
អំពីរបៀបវារះរួមមាន÷ ១/ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី ៤៨អាណត្តិទី ៤ ឆ្នាំទី ៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស។ ២/ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលាឆ្នាំ ២០២១។ ៣/អានរបាយការណ៍តាមភូមិនិងប៉ុស្តិ៍រដ្ឋបាល ។ ៤/ពិភាក្សាបញ្ហាផ្សេងៗនិងដំណោះស្រាយ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២០៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
ប្រភព ជីប ជីវិន