លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយលោក លោកស្រីនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត ដើម្បីពិភាក្សាអំពីបញ្ហាហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក ព្រមទាំងលើកយកបញ្ហាប្រឈមនានា ដែលកើតមានក្នុងអង្គភាព ស្វែងរកដំណោះស្រាយរួម សម្រាប់អនុវត្តការងារកាន់តែទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពបន្ថែមទៀត៕