/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៦០ នាក់

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងខេមរភូមិន្ទ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៦០ នាក់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតសំខាន់ទៅលើ :
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ដំណើរការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ
៦-បូកសរុបលទ្ធផលវេទិកា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូនឡើយ។ ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្តកោះកុង ខ្ញុំសូមធានាថានឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុងស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការវត្តរបស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/06/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួម​សិក្ខាសាលា​ស្ដី​ពី​ការ​បិទ​បញ្ចប់​ការ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាល ភាពសង្គមស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយមន្ត្រីនៃមន្ទីរសង្គមកិច្ចខេត្តនិងអាជ្ញាធរឃុំប៉ាក់ខ្លង បានចុះប៉ានប្រមាណអតិថិជនស្មូមកូន១គ្រួសារ សិ្ថតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពិនិត្យចុងក្រោយលើសេចក្តីព្រាង «សៀវភៅ ណែនាំស្តីពីនីតិវិធីវាស់កម្រិតអនុលោមភាព ក្របខណ្ឌស្តង់ដារ គុណភាពជាតិសម្រាប់ការផ្តល់សេវាសង្គមកិច្ច»

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំមេភូមិ អនុភូមិ នៃឃុំថ្មដូនពៅ ចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការពិភាក្សា និងអនុម័តនិម្មិតសញ្ញារបស់រដ្ឋបាលឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ