រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយប្អូនៗ យុវជនស្ម័គ្រចិត្ត របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដើម្បីចូលរួមអំពាវនាវ ស្ដីពីគម្រោង”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយប្អូនៗ យុវជនស្ម័គ្រចិត្ត របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលបានអញ្ជើញមកមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមអំពាវនាវ ស្ដីពីគម្រោង"ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ"ដែលអនុវត្តពីខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ២០២១ ដោយផ្តោតទៅលើប្រធានបទចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិន និងបរិបទបដិវត្តឧស្សាកម្ម៤.០។

ការបង្កើតគម្រោង "ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ" មានគោលបំណង៣សំខាន់ៗគឺ៖
១).ដើម្បីយុវជនពង្រឹងសមត្ថភាពបំណិនទន់ ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្ត។
២).ដើម្បីអភិវឌ្ឍសហគមន៍ លើកកម្ពស់ការយល់ដឹង គាំទ្រពីសហគមន៍ ស្ថាបន និងដៃគូអភិវឌ្ឍន៍។
៣).ដើម្បីស្ថាបនពង្រឹងសមត្ថភាពរបស់មន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌល និងមន្ទីរអប់រំ យុវជន និងកីឡា បង្កើនប្រព័ន្ធការងារមួយដែលមានលក្ខណះស្ដង់ដា។

ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្ត បានផ្ដល់សម្ភារៈមួយចំនួន ដល់ប្អូនៗ ដូចជាផ្ទាំងផ្សព្វផ្សាយអប់រំកូវីដ-១៩ ម៉ាស់ ដើម្បីផ្សព្វផ្សាយបន្តពីវិធីសាស្រ្តបង្ការជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង