/ / /

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយប្អូនៗ យុវជនស្ម័គ្រចិត្ត របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដើម្បីចូលរួមអំពាវនាវ ស្ដីពីគម្រោង”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយប្អូនៗ យុវជនស្ម័គ្រចិត្ត របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលបានអញ្ជើញមកមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមអំពាវនាវ ស្ដីពីគម្រោង”ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ”ដែលអនុវត្តពីខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ២០២១ ដោយផ្តោតទៅលើប្រធានបទចំនួន ៨ គឺ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិន និងបរិបទបដិវត្តឧស្សាកម្ម៤.០។

ការបង្កើតគម្រោង “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” មានគោលបំណង៣សំខាន់ៗគឺ៖
១).ដើម្បីយុវជនពង្រឹងសមត្ថភាពបំណិនទន់ ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្ត។
២).ដើម្បីអភិវឌ្ឍសហគមន៍ លើកកម្ពស់ការយល់ដឹង គាំទ្រពីសហគមន៍ ស្ថាបន និងដៃគូអភិវឌ្ឍន៍។
៣).ដើម្បីស្ថាបនពង្រឹងសមត្ថភាពរបស់មន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌល និងមន្ទីរអប់រំ យុវជន និងកីឡា បង្កើនប្រព័ន្ធការងារមួយដែលមានលក្ខណះស្ដង់ដា។

ក្នុងនោះដែរ មន្ទីរសុខាភិបាលខេត្ត បានផ្ដល់សម្ភារៈមួយចំនួន ដល់ប្អូនៗ ដូចជាផ្ទាំងផ្សព្វផ្សាយអប់រំកូវីដ-១៩ ម៉ាស់ ដើម្បីផ្សព្វផ្សាយបន្តពីវិធីសាស្រ្តបង្ការជំងឺកូវីដ-១៩៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    05/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីការិយាល័យពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី’’ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ’’តាមរយៈប្រព័ន្ធកម្មវិធី(ZOOM Meeting)

  • ហេង គីមឆន/
    05/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានជួបសំណេះសំណាល និងអបអរសាទរក្នុងឱកាស «ទិវានារីអន្ដរជាតិ ខួបលើកទី១១៥ (Internation Woman’s Day» ព្រមទាំងបានឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង