/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកបូទុមសាគរ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៥០ នាក់

ឯកឧត្តម អ៊ុន ឆាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកបូទុមសាគរ ដោយមានអ្នកចូលរួមសរុបប្រមាណ ២៥០ នាក់។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតសំខាន់ទៅលើ :
១-សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២-របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ ខែ ឆ្នាំ២០១៩
៣-ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ដំណើរការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ
៦-បូកសរុបលទ្ធផលវេទិកា។

ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូនឡើយ។ ដូច្នេះក្នុងនាមក្រុមប្រឹក្សាខេត្តកោះកុង ខ្ញុំសូមធានាថានឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុងស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការវត្តរបស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំមេភូមិ អនុភូមិ នៃឃុំថ្មដូនពៅ ចូលរួមកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខសវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការងារចាំបាច់មួយចំនួន នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការពិភាក្សា និងអនុម័តនិម្មិតសញ្ញារបស់រដ្ឋបាលឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោកស្រី អែម សុធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយការអភិវឌ្ឍធនធានមនុស្ស និងការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូរទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទសម្រស់កោះស្ដេច

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះផ្សព្វផ្សាយអំពីសារ:សំខាន់ក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរ ក្នុងដែនសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង