រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០៣រូប ចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ ថ្នាក់ជាតិស្ដីពីការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

កោះកុង,ថ្ងៃអង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសុខុមាលកុមារ និងយុវនីតិសម្បទា ចំនួន ០៣រូប ចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ ថ្នាក់ជាតិស្ដីពីការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ តាមរយ:ប្រព័ន្ធវីដេអូ និងសម្លេង (ZOOM)។

អត្ថបទទាក់ទង