-នៅថ្ងៃចន្ច ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧ និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង ក្រោមការដឹកដោយ លោក វរ:សេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋានគរបាលស្រុកកោះកុង បានប្រមូលផ្តុំកម្លាំងប្រជុំកងជួរគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ លោក អធិការស្រុក បានធ្វើការផ្សព្វផ្សាយណែនាំដល់កម្លាំងក្នុងជួរដូចខាងក្រោម:
១/ពង្រឹង ពិន័យកងកម្លាំង ០០៦ របស់នគរបាលជាតិ
២/ផ្សព្វផ្សាយណែនាំអំពីជំងឺកូវីដ-១៩ (COVID-19)ជាពិសេសប្រភេទមេរោគវិរុស បំលែងថ្មី ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ''៣ការពារ ៣កុំ'' ដោយប្រកាន់ភ្ជាប់ជានិច្ច អនុវត្តន៍ឲ្យមានប្រសិទ្ធខ្ពស់ គ្រប់ៗគ្នា ដើម្បីបង្កាទប់ស្កាត់ការពារការរាត់ត្បាតការឆ្លងជំងឺកូវីដ១៩(COVID-19)។