/ / /

លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ក្រោមការឧបត្ថម្ភរបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ខេត្តកោះកុង

ថ្ងៃអាទិត្យ ១១កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២១ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ក្រោមការឧបត្ថម្ភរបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមូស្លីមកម្ពុជា ខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចំនួន: ១៣៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំង ឯកឧត្តម-  លោកជំទាវ ប្រតិភូអមដំណើរ សហការីជាច្រើនរូប។
ពិធីនោះមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានរួមមាន:
-លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា          ខេត្តកោះកុង
-លោក យក់ សង្វាត ប្រធានមន្ទីរការងារ និង                 បណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង ព្រមទាំងលោក      លោកស្រី គណៈអុីម៉ាំខេត្ត
-ប្រធាន/អនុប្រធានសម្ព័ន្ធយុវជនមូស្លីមកម្ពុជា              ខេត្តកោះកុង
-ប្រធាន/អនុប្រធាន សមាជិក សម្ព័ន្ធយុវជនមូស្លីមកម្ពុជា ក្រុងខេមរភូមិន្ទ និងយុវជន ស.ស.យ.ក
ពិធីនេះបានរៀបចំធ្វើឡើងនៅ វិហារភូមិ៤ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

  • ហេង គីមឆន/
    23/05/2026

    កម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    23/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ និងបានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ