លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាល ដល់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃ ត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពង្រឹងបន្ថែមអំពី ការបម្រើសាវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងបានពិនិត្យស្ថានភាពទឹកជំនន់នៅឃុំតាតៃ ស្រុកកោះកុង។